ឯកឧត្ដម ប៉ុល លឹម អនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានជួបពិគ្រោះយោបល់ជាមួយ ឯកឧត្ដម លោកជំទាវ ដែលជាវាគ្មិន និងជាបេក្ខជនក្រុមប្រឹក្សារាជធានី ខេត្ត ដើម្បីពិនិត្យខ្លឹមសារត្រៀមចូលរួមកម្មវិធីវេទិកាតុមូលផ្សព្វផ្សាយគោលនយោបាយក្នុងការបោះឆ្នោត
នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទី ឯកឧត្ដម ប៉ុល លឹម អនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានជួបពិគ្រោះយោបល់ជាមួយ ឯកឧត្ដម លោកជំទាវ ដែលជាវាគ្មិន និងជាបេក្ខជនក្រុមប្រឹក្សារាជធានី ខេត្ត ដើម្បីពិនិត្យខ្លឹមសារត្រៀមចូលរួមកម្មវិធីវេទិកាតុមូលផ្សព្វផ្សាយគោលនយោបាយក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នាពេលខាងមុខ នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា ។